៦ ​យ៉ាង​គួរឲ្យភ្ញាក់ផ្អើល ដែល​អាច​បំផ្លាញ​ចំណង់​ផ្លូវភេទ​បាន​

ខណៈពេល​ដែល​អ្នក​ប្រហែលជា​មិន​មាន​អារម្មណ៍ល្អ​ដោយសារតែ​ការ​អស់កម្លាំង​ពេក គឺជា​រឿង​មួយ​ធម្មតា​ទេ ប៉ុន្តែ​បើសិនជា​មិន​មាន​អារម្មណ៍​តែ​ម្តង​ទើប​ជា​រឿង​មួយ​ត្រូវ​រក​មូលហេតុ​របស់​វា​។ យ៉ាងណាមិញ មានរឿង ៦​យ៉ាង​ដែល​ត្រូវបាន​អ្នកជំនាញ​ចាត់ទុក​ថា​អាច​បំផ្លាញ​ចំណង់​ផ្លូវភេទ​អ្នក​បាន​យ៉ាងខ្លាំង​។


១. ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​
​ថ្នាំ​ទាំង​នេះ​អាច​រំខាន​ដល់​កម្លាំង​ថាមពល និង​ផ្លាស់ប្តូរ​ចំណង់​ផ្លូវភេទ​បាន​។ ថ្នាំ​បែបនេះ​ក៏​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​បន្ថយ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន ដែល​នាំ​ឲ្យ​ផ្លូវភេទ​ចុះខ្សោយ​តែម្តង​។ បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​ខ្សោយ​ចំណង់​ផ្លូវភេទ យក​ល្អ​គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ និង​ផ្លាស់ប្តូរ​ថ្នាំ​ណា​ដែល​មិន​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ថែមទៀត​។

២. កាហ្វេ​អ៊ី​ន​
​អ្នក​បានដឹង​រួច​មក​ហើយ​ថា គ្រឿង​ស្រវឹង​គឺជា​របស់​ដែល​អាក្រក់​មួយ​សម្រាប់​ចំណង់​ផ្លូវភេទ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ដែរ​ទេ​ថា ជាតិ​កាហ្វេ​អ៊ី​ន​ក៏​អាច​បន្ថយ​ចំណង់​ផ្លូវភេទ​បានដែរ​។ ជាតិ​កាហ្វេ​អ៊ី​ន​គឺជា​សារធាតុ​ភ្ញោ​ច ដែល​អាច​បង្កើន​ការ​ថប់​អារម្មណ៍ ព្រមទាំង​បន្ថយ​សកម្មភាព​លើ​គ្រែ​ថែម​ទៀត​។

៣. វីដេអូ​សិច​
​ការ​ដែល​មើល​វីដេអូ​សិច​ម្តង​ហើយ​ម្តងទៀត និង​អ្វី​ដែល​ទាក់ទង​នឹង​ការជួយ​ខ្លួនឯង​ច្រើនពេក​អាច​បណ្តាលឲ្យ​មាន​ការភ្ញោ​ចដល់​សារធាតុ Dopamine ច្រើន​ជ្រុល ដែល​វា​ជា​សារធាតុ​ចម្លង​សរសៃប្រសាទ​ដើម្បី​ជំរុញ​ដល់​ភាព​សុខ​ស្រួល​ខាង​ផ្លូវភេទ​។ បើសិន​ជា​រឿង​នេះ​កើតឡើង​ម្តង​ហើយ​ម្តងទៀត វា​ពិតជា​ពិបាក​ក្នុង​ការ​ប្រាប់​ខួរក្បាល​ឲ្យ​ឆ្លើយតប​នឹង​រឿង​ពិតណាស់​។

៤. ហាត់ប្រាណ​ខ្លាំងក្លា​ពេក​
​មែន​ហើយ ការ​ហាត់ប្រាណ​តិចតួច​អាច​បន្ថយ​ចំណង់​ផ្លូវភេទ​បាន ប៉ុន្តែ​ការហាត់​ខ្លាំងពេក​រឹង​តែ​ផ្តល់​ភាពអវិជ្ជមាន​សម្រាប់​ចំណង់​ផ្លូវភេទ​ទៅទៀត​។ ដូច្នេះ​ចូរ​ធ្វើ​វា​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​។ តាម​ការសិក្សា​បានឲ្យដឹងថា ការហាត់​ក្បាច់​យូ​ហ្គា​ត្រូវបាន​គេ​ដឹងថា ជួយ​ជំរុញ​ដល់​សមត្ថភាព​ឡើង​រឹង​របស់​លិង្គ និង​ពង្រឹង​ដល់​ការឈាន​ដល់​ចំណុច​កំពូល​។

៥. ការ​ស្រមុក​
​ការ​ស្រមុក គឺជា​រោគសញ្ញា​មួយ​នៃ​ការ​គេង​បា់ត​ដង្ហើម ហើយ​វា​ក៏​ជា​ដើមហេតុ​នាំ​ឲ្យ​កម្រិត​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ចុះ​ទាប រហូត​ដល់​ខ្សោយ​ចំណង់​ផ្លូវភេទ​ដែរ​។ វិធីសាស្ត្រ​ដ៏​ល្អ​សម្រាប់​ដោះស្រាយ​នោះ​គឺ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ព្យាបាល​។

៦. ឈប់​ប្រើ​ថ្នាំ​ពន្យា​កំណើត​
​បើសិន​ជា​អ្នក​ឈប់​ប្រើ​ថ្នាំ​ពន្យា​កំណើត អ្នក​ទំនងជា​នឹង​លែង​ចាប់អារម្មណ៍​លើ​ដៃគូ​ដូច​មុន​ហើយ​។ បើសិន​ជា​អ្នក​ពិតជា​សម្គាល់​ឃើញ​មាន​ការប្រែប្រួល​បែប​នេះ​មែន ចូរ​ប្រាកដថា អ្នក​បាន​ប្រាប់​វា​ដល់​អ្នក​ជំនាញ​ខាង​រោគ​ស្ត្រី​ឲ្យដឹង​ផង​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial