បើ​គ្មាន​ការ​រួម​ភេទ រាងកាយ​របស់​យើង នឹង​ក្លាយ​ជា​យ៉ាង​ណា?

តើ​អ្នក​ខាន​រួមភេទ​យូរ​ហើយ​មែន​ទេ? ប្រសិន​បើ​អ្នក​នៅ​លីវ ឬ​គ្មាន​ពេល​ក្នុង​ការ​រួមភេទ ហើយ​អ្នក​សង្កេត​ឃើញ​សញ្ញា​ផ្លាស់ប្តូរ​អារម្មណ៍ និង​រាងកាយ​ដូច​ខាងក្រោម​នេះ វា​ប្រហែល​ជា​ដល់​ពេល​ដែល​អ្នក ត្រូវ​រួមភេទ​ហើយ។

ខាង​ក្រោម​នេះ គឺ​ជាអ្វី​ដែល​អាច​នឹង​កើត​ឡើង ប្រសិន​បើ​អ្នក​មិន​បាន​រួម​ភេទ ៖
• អ្នក​អាច​នឹង​យល់​សប្តិ​ឈាន​ដល់​ចំណុច ឬ​រឿង​លើគ្រែ​កំពូល​ញឹក​ញាប់
• រាងកាយ​នឹង​ចុះខ្សោយ ដោយ​សារ​ប្រព័ន្ធភាព​ស៊ាំ​មិន​សូវ​រឹងមាំ
• បញ្ហា​ស្រ្តេស និង​ភាព​តានតឹង អាច​នឹង​កើន​ឡើង​ខ្ពស់ ដោយសារ​តែ​មិន​អាច​បញ្ចេញ​អ័រម៉ូន​រីករាយ ក្នុង​ពេល​ឈាន​ដល់​ចំណុច​កំពូល​បាន
• អ្នក​អាច​នឹង​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ព្រោះ​គ្មាន​ដៃគូ​យល់ចិត្ត ឬ​ការ​រួមភេទ​ដែល​សុខ​ស្រួល
• ចំណង់​ផ្លូវភេទ​របស់អ្នក អាច​នឹង​កើន​ឡើង​ខ្ពស់ ឬ​ផ្ទុយ​មក​វិញ វា​នឹង​លែង​មាន​តែម្តង
• ជញ្ជាំង​ទ្វារ​មាស​នឹង​ចុះខ្សោយ​កម្លាំង
• អ្នក​នឹង​ប្រឈម​ទៅ​នឹង​ជំងឺ​រលាក​ផ្លូវ​ទឹក​នោម
• អ្នក​ក៏​អាច​នឹង​ឡើង​ទម្ងន់​លើស​ធម្មតា​ផង​ដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial