ចង់​ឲ្យ​ខាង​ស្រី​មាន​អារម្មណ៍​ផ្លូវភេទ​សម្រាប់​យប់​នេះ គួរតែ​ឲ្យ​អំណោយទាំង​នេះ​ដល់​នាង

ការរៀបចំ​កាដូ ឬ​អំណោយ​ដល់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​តែងតែ​ជួយ​ឲ្យ​នាង​មាន​អារម្មណ៍ល្អ និង​ធ្វើឲ្យ​នាង​មានអារម្មណ៍​ពិសេ​សទៀ​ត​។ ដូច្នេះ នៅ​ពេល​អ្នក​ចង់​បាន​ស​កម្ម​ភាព​លើ​គ្រែ​ជាមួយ​នាង ចូរ​បញ្ជាក់​វា​ជា​មួយ​កាដូ​ប្រកបដោយ​ភាព​រ៉ូ​ម៉ែន​ទិច​ទៅ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​ខ្លះៗ​ក្នុង​ការជ្រើសរើស​កាដូ​ដើម្បី​ជំរុញ​ដល់​អារម្មណ៍​របស់​ខាង​ស្រី​ក្នុង​ការផ្តល់​សកម្មភាព​លើ​គ្រែ​ជាមួយ​អ្នក​បាន​នៅ​យប់​នេះ​។​


សម្លៀក​បំពាក់​ដែល​សិច​ស៊ី​
​ចូរ​យល់​ដឹង​ថា​នូវ​អ្វីដែល​គួរ​សរសើរ​ដល់​ការរំពឹង​ចង់​បាន​របស់​នាង​ផង​។ មិន​ត្រូវ​ធ្វើឲ្យ​ខុស​ឡើយ ជា​ពិសេស​បញ្ហា​ទម្ងន់​តែម្តង​។ ចូរ​និយាយ​សរសើរ​នាង​នៅពេល​នាង​ត្រឡប់​មក​ផ្ទះ​វិញ​ចំពោះ​សម្លៀក​បំពាក់​ដែល​មើលទៅ​សិច​ស៊ី​ចំពោះ​អ្នក​។​

ស្រា​មួយ​ដប​
​នេះ​គឺជា​កាដូ​សម្រាប់​ពេល​ម្តងម្កាល​ទេ ប៉ុន្តែ​វា​អាច​ជា​គ្រឿងផ្សំ​សម្រាប់​រឿង​គ្រប់​យ៉ាង​បាន​។ គ្រាន់តែ​ការ​ញ៉ាំ​ស្រា​ពីរ​កែវ​ជាមួយ​នាង​ក៏​អាច​ជួយ​ដាស​អារម្មណ៍​ស្រើបស្រាល​របស់​នាង​រហូត​ដល់​ធ្វើ​សកម្មភាព​លើ​គ្រែ​បានដែរ​។

ការ​ងូតទឹក​ក្នុង​អាង​ពពុះ​សាប៊ូ និង​ភ្លើងទៀន​ក្រអូប​
​របស់​ទាំងពីរ​នេះ​ផ្សំគ្នា​ទៅ​ក៏​ទំនង​ជា​ធ្វើឲ្យ​រ៉ូ​ម៉ែន​ទិកដែរ ដូច្នេះ​តើ​មាន​នរណា​អាច​គេច​ផុត​អំពី​អារម្មណ៍​នេះ​ទៅ ជាពិសេស​ស​ធ្វើ​ចំពោះ​មនុស្ស​ស្រី​ដែល​យើង​ស្រឡាញ់​ថែម​ទៀត​។ ការ​ងូតទឹក​ជាមួយគ្នា​ក្នុង​អាងទឹក​បូករួម​នឹង​ការ​ស្រង់ក្លិន​ដ៏​ក្រអូប​ពី​ភ្លើងទៀន និង​ការ​ម៉ាស្សា​ឲ្យ​គ្នា​ទៀត នោះ​នាង​នឹង​ដឹង​ថា​អ្នក​ចង់បាន​អ្វី​ពិតប្រាកដ​ហើយ​។​

សូកូឡា និង​ផ្លែ​ស្ត្របឺ​រី​
​របស់​ទាំងពីរ​នេះ​គឺជា​គ្រឿងផ្សំ​ដើម្បី​ដា​ស់ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ​យ៉ាង​ល្អ​បំផុត​។ ដូច្នេះ​មិន​ចាំបាច់​ខ្វល់​ច្រើន​ឡើយ គួរតែ​សាកល្បង​ឲ្យ​ហើយ​។​

ផ្កា​
​កុំ​បាច់​និយាយ​អ្វី​ច្រើន​ឡើង​នៅ​ពេល​អ្នក​ជូន​ផ្កា​ឲ្យ​នាង ព្រោះ​ការ​ផ្តល់​ជា​កាដូ​ផ្កា​បែប​នេះ​នឹង​ក្លាយទៅជា​របស់​ជំនួយ​ដ៏​សំខាន់​ដើម្បី​ឲ្យ​ខាង​ស្រី​ដឹងថា អ្នក​ចង់បាន​អ្វី​នៅពេល​បន្ទាប់​ហើយ បូករួម​នឹង​ពណ៌​ដែល​នាង​ចូល​ចិត្ត​ថែម​ទៀត​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial