អ្វី​ដែល​ស្ត្រី​ត្រូវធ្វើ​ដើម្បី​សុខភាព​ទ្វារមាស ក្រោយ​ពី​រួមភេទ​រួច​

ការ​ថ្នាក់ថ្នម ការ​ថើប ការនិយាយ​ពាក្យ​ស្នេហា​អាច​ធ្វើឲ្យ​ចំណង​ស្នេហា​អ្នក​កាន់តែ​ល្អ​ជាង​មុន​បាន​។ ខណៈពេល​ដែល​រឿង​នេះ​អាចធ្វើ​បាន​ទាំងអស់​នោះ អ្នក​ក៏​គួរតែ​ដឹង​ពី​សកម្មភាព​មួយ​ចំនួន​ដែល​ទ្វារមាស​ត្រូវការ​ដែរ​ក្រោយ​ពី​រួមភេទ​រួច​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​ទ្វារមា​សឆាប់​វិវត្តន៍​ទៅ​រក​ភាព​ដើម​វិញ និង​ត្រៀម​ខ្លួន​សម្រាប់​សកម្មភាព​បន្តបន្ទាប់​ទៀត​។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវតែ​ធ្វើ​ដើម្បី​ថែរក្សា​សុខភាព​ទ្វារមាស​ក្រោយពី​រួមភេទ​រួច​។


​ជូត​ឲ្យ​ស្ងួត​ល្អ​
​មែន​ហើយ ឥឡូវនេះ​អ្នក​ទាំង​ពីរ​បាន​ឈាន​ដល់​ចំណុចកំពូល ហើយ​ទ្វារមាស​អ្នក​ក៏បាន​ស្គាល់​រសជាតិ​ទឹកកាម បូករួម​នឹង​ញើស​ប្រឡាក់​ពេញ​ដែរ ដូច្នេះ​វា​ក៏​ដល់ពេល​ដែល​ត្រូវ​ជូត​សម្អាត​វា​ដែរ​។ ចូរ​ប្រើប្រាស់​កន្សែងពោះគោ​ដែល​គ្មាន​ក្លិន ឬ​ក្រដាសអនាម័យ​ដែល​ស្អាត​ដើម្បី​សម្ងួត​ទ្វារ​មាសទៅ​។

លាង​សម្អាត​ផង​
​មែន​ហើយ ទ្វារមាស​អាច​នឹង​លាង​សម្អាត​ដោយ​ខ្លួនឯងបាន តែ​បើ​សិន​ជា​អ្នក​សម្អាត​វា​ច្រើន​ជ្រុល​វិញ វា​អាច​នឹង​ធ្វើឲ្យ​អតុល្យភា​ពដល់​កម្រិត pH និង​បង្ក​ភាព​ស្ងួត​ខ្លាំង​ក្នុង​ទ្វារមាស​បាន​។ យ៉ាងណាមិញ ការលាង​សម្អាត​ទ្វារមាស​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​អាច​ជួយ​កំចាត់​មូលហេតុ​នាំឲ្យ​កើត​ជំងឺ​កាមរោគ ឬ​ការបង្ក​រោគ​ដោយ​បាក់តេរី ឬ​ផ្សិត​បាន​។

ចូល​បន្ទប់ទឹក​
​មនុស្ស​ភាគច្រើន​ជឿថា ការ​នោម​ក្រោយ​ពី​រួមភេទ​រួច​អាច​ជួយ​ឲ្យ​ចៀសផុត​ពី​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​បាន ព្រោះ​វា​នឹង​បញ្ចេញ​បាក់តេរី​បង្ក​រោគ​មក​ខាងក្រៅ​អស់​។ ប៉ុន្តែ​បើសិនជា​អ្នក​មិន​មាន​អារម្មណ៍​ចង់​នោម​ទេ ក៏​មិន​អី​ដែរ​។

ញ៉ាំ​ទឹក​ដើម្បី​បំបាត់​ការ​ស្រេកទឹក​
​មែន​ហើយ ចូរ​ញ៉ាំ​ទឹក​មួយ​ទៅ​ពីរ​កែវ​ផង​។ តើ​អ្នក​មាន​ឆ្ងល់​ទេ​ថា តើ​វា​អាច​ជួយ​អ្វី​ដល់​ទ្វារមាស​ដែរ​ទៅ​? នៅ​ពេល​អ្នក​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​បានល្អ​បែបនេះ វា​នឹង​ជួយ​ធ្វើឲ្យ​ទ្វារមាស និង​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាងកាយ​វិល​មក​ធម្មតា​វិញ​បាន​។

ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ​
​ទឹកដោះគោ​យ៉ា​អួ​គឺជា​អាហារសម្រន់​ដ៏​ល្អ​បំផុត​ក្រោយ​ពី​រួមភេទ​រួច​។ តើ​ដឹង​ថា​មកពី​អ្វី​ដែរ​ទេ​? នេះ​ដោយសារ​តែ​វា​ជា​ប្រភព​នៃ​បាក់តេរី​ល្អៗ​ដែល​អាច​បង្គ្រប់​ក្នុង​ខ្លួន​បាន និង​ថែរក្សា​កម្រិត pH ក្នុង​ទ្វារមាស ព្រមទាំង​ការពារ​មិនឲ្យ​មាន​ការបង្ករោគ​ផ្សិតទៀត​។

ស្លៀក​សម្លៀក​បំពាក់​ដែល​ត្រឹមត្រូវ​
​មែន​ហើយ​ក្រោយពី​រួមភេទ​រួច​អ្នក​ពិត​ជាប្រ​ញ៉ាប់​ស្លៀកពាក់​វិញ​។ ដូច្នេះ​យក​ល្អ​គួរតែ​ចៀសវាង​ការ​ស្លៀកពាក់​សម្លៀក​បំពាក់​ដែល​តឹងៗ និង​ប្តូរ​មក​ស្លៀក​ខោអាវ​ណា​ដែល​ធូរ​វិញ​ដើម្បី​ឲ្យ​សរីរាង្គ​ទាំងអ​ស់​ស្រួល​ដកដង្ហើម​ក្នុងពេល​កំពុង​តែ​គេង​។

ងូតទឹក​ក្តៅ​ឧណ្ហៗ​
​រឿង​នេះ​ដូចជា​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ល្អ​ឡើង​វិញ​ក្រោយ​ពី​រួមភេទ​រួច ហើយ​វា​ក៏​ល្អ​ចំពោះ​សុខភាព​ទ្វារមាស​ដែរ​។ បើសិន​ជា​អ្នក​ទាំង​ពីរ​ធ្វើ​វា​ទាំង​ពីរ​នាក់​កាន់តែ​ល្អ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial