គន្លឹះ​រួមភេទ ដើម្បី​កុំឲ្យ​ឆ្លង​ជំងឺ​រលាកថ្លើម​ប្រភេទ C

តើ​អ្នក​ធ្លាប់​មាន​ឆ្ងល់​ទេ​ថា អ្វី​ទៅជា​អាថ៌កំបាំង​ដែល​ធ្វើឲ្យ​ស្បែក​ភ្លឺរលោង និង​ស្នាមញញឹម​នៅ​លើ​ផ្ទៃមុខ​? មែន​ហើយ វា​មិនមែន​ជា​សេចក្តីស្រឡាញ់ ឬ​ស្នេហា​ទេ តែ​ថ្លើម​ទៅវិញ​ទេ​ជា​ធ្វើឲ្យ​មាន​រឿង​ទាំងនេះ​។ សរីរាង្គ​ដ៏​មមារ​ញឹក​ជាងគេ​មួយ​នេះ​កំពុងតែ​លាង​សម្អាត​ឈាម ថែរក្សា​ក្រពះ​ឲ្យមាន​សុខភាព​ល្អ និង​រក្សាទុក​នូវ​ថាមពល​ដែល​អ្នក​ត្រូវការ​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទៀត​ទេ​ថា ការ​ដែល​មាន​ទម្លាប់​រួមភេទ​ដោយ​មិន​បាន​ប្រុងប្រយ័ត្ន​អាច​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​វា​ដែរ​ទេ​? មែន​ហើយ ក្រៅ​ពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ញ៉ាំ​អាហារ​កៃ​ឆ្នៃ​ច្រើន ទម្លាប់​នៃ​ការ​រួមភេទ​ក៏​អាច​បំផ្លាញ​សុខភាព​ថ្លើម​បានដែរ​។ ជាក់​ស្តែក ជំងឺ​រលាក​ថ្លើម​ប្រភេទ C ដែល​បង្កឡើង​ដោយ​វីរុស​រលាក​ថ្លើម អាច​ឆ្លង​តាម​ការ​រួម​ភេទ​បាន​។ ៧៥ ទៅ​៨៥​ភាគរយ​នៃ​អ្នក​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ C នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព​ថ្លើម​ដូចជា ជំងឺ​ក្រិន​ថ្លើម និង​មហារីក​។


​ដូច្នេះ​បើ​សិន​ជា​អ្នក​មិន​ចង់​ឲ្យ​ថ្លើម​ទៅ​ជា​មាន​ផលវិបាក​ទាំងនេះ​ទេ ចូរ​ធ្វើយ៉ាងណា​មាន​ទម្លាប់​រួមភេទ​ប្រកបដោយ​សុវត្ថិភាព​ដូចខាងក្រោម​នេះ​៖

ប្រើ​ស្រោមអនាម័យ​ជានិច្ច​
​ចូរ​ធ្វើ​ទៅ​តាម​វិធី​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឲ្យ​ដូចគ្នា​នឹង​ជំងឺអេដស៍​ទៅ​។ មានន័យ​ថា អ្នក​ត្រូវ​តែ​ប្រើ​ស្រោមអនាម័យ​ក្នុងពេល​រួមភេទ​ជានិច្ច​។ អ្វី​ដែល​សំខាន់​ចូរ​ជ្រើសរើស​ស្រោមអនាម័យ​ដែល​មាន​គុណភាព ដើម្បី​ចៀសផុត​ពី​ការ​រហែក​ពេល​ប្រើ​។

ត្រូវ​ស្គាល់​ដៃគូ​រួមភេទ​ឲ្យ​ច្បាស់​
​មុន​ពេល​ឈាន​ជើង​ដល់​ការ​រួមភេទ​ជាមួយ​នរណាម្នាក់ ចូរ​ស្វែងយល់​អំពី​ប្រវត្ត​ផ្លូវភេទ​របស់​គេ​សិន​។ វា​ពិតជា​គ្មាន​អ្វី​ធ្ងន់ធ្ងរ​ទេ​ក្នុង​ការពិនិត្យ​សុខភាព​មុន​។ ទោះបីជា​អ្នក​ជា​មនុស្ស​មាន​ស្នេហា​ស្មោះ​មួយ​នឹង​មួយ​ក៏ដោយ ក៏​នៅតែ​ប្រឈម​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ​ដែរ គ្រាន់​តែ​វា​មាន​ចំនួន​តិចតួច​។

ថើប​ថ្នមៗ​
​ថ្វី​បើ​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឆ្លង​ខ្លាំង​តាមរយៈ​ការប៉ះពាល់​ឈាម និង​ទឹក​សរីរាង្គ​ក្នុងពេល​រួមភេទ​ក៏ដោយ តែ​ពេល​ខ្លះ​វា​ក៏​អាច​ឆ្លង​តាមរយៈ​ការ​ថើប​បានដែរ​។ ការ​ថើប​ខ្លាំងៗ​ពេក​អាច​បណ្តាលឲ្យ​ដាច់ដោច​ស្បែក​រហូត​ដល់​ហូរឈា​ម ដូច្នេះ​វា​នឹង​អាច​មានឱកាស​ឆ្លង​ជំងឺ​។

ចៀសវាង​ការ​រួមភេទ​តាម​រន្ធ​គូថ​
​សាច់ដុំ​នៅ​ទ្វារមាស​មាន​លក្ខណៈ​យឺត​ដែល​អាច​ផ្តល់​ភាពងាយស្រួល​ក្នុង​ការ​ស៊ូ​ក​បញ្ចូល​លិង្គ ខណៈពេល​ដែល​សាច់ដុំ​នៅ​រន្ធ​គូថ​ជា​ប្រភេទ​សាច់ដុំ​ខ្ជឹប​ដូច្នេះ​វា​ពិតជា​មិន​ងាយ​អនុញ្ញាតិ​ឲ្យ​របស់​អ្វី​ចូល​ឡើយ​។ ក្នុងពេល​រួមភេទ​តាម​រន្ធ​គូថ បុរស​ត្រូវ​ការប្រើ​សម្ពាធ​កាន់តែខ្លាំង​ក្នុងការ​ស៊ូ​ក​បញ្ចូល​រន្ធ​គូថ ដែល​វា​អាច​បណ្តាលឲ្យ​មាន​ការរ​ហែ​ក និង​របួស​បាន​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial