តើ​អ្នក​គួរ​ចាប់​ផ្ដើម ​រួមភេទ​នៅ​អាយុ​ប៉ុន្មាន ទើប​ល្អ​ទៅ​?

ថ្ងៃ​ដំបូង​នៃ​ការ​រួមភេទ មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រពៃណី​ខ្មែរ​យើង ពីព្រោះ យើង​ឲ្យ​តម្លៃ​លើ​ទៅ​ភាព​បរិសុទ្ធ ប៉ុន្តែ សម្រាប់​បរទេស​វិញ វា​មិន​ជា​បញ្ហា​អ្វី​ច្រើន​នោះទេ​។​


​យ៉ាងណាមិញ ក្រុម​អ្នកជំនាញ​ក៏​បាន​ព្រមាន និង​ណែនាំ​ផងដែរ នូវ​អាយុកាល និង​កាលៈទេសៈ ដែល​អ្នក​អាច​រួម​ភេទ​បាន ដើម្បី​ការពារ​ផលវិបាក​នានា​។​

​ពេលណា ទើប​អាច​រួម​ភេទ​បាន​?

១. ពេល​ដែល​រាងកាយ​អ្នក​រីកលូតលាស់​ពេញវ័យ ជាពិសេស គឺ​ខួរក្បាល និង​ចិត្តគំនិត​តែម្តង​
២. ពេល​ដែល​អ្នក​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​រួមភេទ មិនមែន​រួមភេទ តាម​ការ​បបួល ឬ​ចង់​សាក​ចង់ដឹង​នោះ​ទេ​
៣. ពេល​ដែល​អ្នក​ចេះ​គិត ហើយ​ចេះ​ប្រើ​វិធី​ការពារ​កំណើត ដើម្បី​កុំឲ្យ​មាន​កូន​ដោយ​មិន​ចង់បាន​
៤. ពេល​ដែល​អ្នកដឹង និង​ចេះ​ការពារ​ខ្លួនឯង ពី​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​នានា​។​

​បើ​អ៊ីចឹង គួរ​រួមភេទ នៅ​អាយុ​ប៉ុន្មាន​? ចម្លើយ​គឺ យ៉ាងហោច​ណាស់​ឲ្យបាន​លើសពី ១៨ ឆ្នាំ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial