ចង់​បង្កើន​ចំណង់​ផ្លូវភេទ​កាន់តែ​ខ្លាំង​ដូច​ដំរី គួរតែ​សាកល្បង​អាហារ​ទាំងនេះ​សិន​ទៅ​

និយាយ​ដល់​រឿង​ចំណង់​ផ្លូវភេទ ភាគ​ច្រើន​វា​តែងតែ​កើតឡើង​លើ​មនុស្ស​ស្រី ហើយ​បើ​មនុស្ស​ប្រុស​វិញ តែងតែ​បណ្តាលមកពី​ភាព​តានតឹង​ខ្លាំង​ចំពោះ​ការងារ​ប្រចាំថ្ងៃ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ រាល់​ការ​ខ្សត់ខ្សោយ​ខាង​ផ្លូវភេទ វា​ពិតជា​អាច​ផ្តល់​ភាព​ល្អក់កករ​ច្រើន​ដល់​សុភមង្គល​គ្រួសារ ប៉ុន្តែ​សូម​កុំ​ទាន់​អាល​បារម្ភ​អី ព្រោះ​ខ្ញុំ​មាន​វិធី​ធម្មជាតិ​មួយ​ដែល​អាច​ជួយ​ដោះស្រាយ​រឿង​នេះ​បាន នោះ​គឺ​ការ​ទទួលទាន​អាហារ​ទាំងអស់​ដូចខាងក្រោម​នេះ​៖


​ផ្លែ​អាល​ម៉ុន​
​គ្រាប់​ផ្លែឈើ​ប្រភេទ​នេះ​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​អាស៊ីត​ខ្លាញ់​ល្អ ដែល​វា​នឹង​ជំរុញ​ដល់​ការផលិត​អ័រម៉ូន​ប្រកប​ដោយ​សុខភាព​សម្រាប់​បុរស​។

ផ្លែ​ឪឡឹក​
​ក្នុង​សាច់​ផ្លែ​ឪឡឹក​មាន​សារធាតុ​មួយ​ប្រភេទ​ឈ្មោះថា Citruline ដែល​វា​មិន​ត្រឹមតែ​ជួយ​ដល់​ចំណង់​ផ្លូវភេទ​ទេ តែ​ក៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង​ដែរ​។

ផ្លែ​បឺរី​
​ពពួក​ផ្លែឈើ​បឺរី​ដូចជា បឺ​រី​ពណ៌​ខៀវ និង​ស្ត្រ​បឺរី​អាច​ជា​អាហារដ៏​ល្អ​មួយ​សម្រាប់​បុរស និង​ស្ត្រី​ក្នុង​ការជំរុញ​ដល់​ចំណង់​ផ្លូវភេទ​។ សម្រាប់​ផ្លែ​ស្ត្របឺ​រី​វិញ​គឺ​មាន​ចំនួន​វីតាមីន C និង Folate ខ្ពស់​ណាស់​។

ក្រូចឆ្មា និង​ផ្លែក្រូច​
​យោង​ទៅ​តាម​ការសិក្សា​ជា​ច្រើន​បានឲ្យដឹងថា វីតាមីន C ត្រូវបាន​គេ​រកឃើញ​ថា​ជួយ​ព្រឹង​ដល់​សុខភាព​ទូទៅ​របស់​មេ​ជីវិត​ឈ្មោល និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ភាព​អសមត្ថភាព​មានកូន​ទាំង​បុរស និង​ស្ត្រី​។ ផ្លែឈើ​ជូរៗ​ទាំងនេះ​នឹង​បង្កើន​អង់​ទី​អុក​ស៊ីដង់ ព្រមទាំង​គ្លុយកូស​សម្រាប់​ការពង្រឹង​ដល់​ការគិត និង​បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ដែល​ជាហេតុ​នាំ​ឲ្យ​លិង្គ​មិន​ព្រម​ឡើង​រឹង​។

ល្ហុង​
​ល្ហុង​គឺជា​ផ្លែឈើ​ដ៏​អស្ចារ្យ​សម្រាប់​ស្ត្រី​ព្រោះ​វា​ជា​ប្រភព​នៃ​អ័រម៉ូន​ភេទ​ស្ត្រី អេ​ស្ត្រូជែន​បែប​ធម្មជាតិ​។ វា​មាន​សមាសធាតុ​ដូចគ្នា​នឹង​អ័រម៉ូន​អេ​ស្ត្រូជែន​ក្នុង​ខ្លួន​មនុស្ស​ដែរ ព្រមទាំង​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ​កាន់តែ​ល្អ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial