ធ្លាប់​ទេ ដែល​រួម​ភេទ​សុខៗ ស្រាប់តែ​រមួលក្រពើ​?

នាង​ខ្ញុំ​អាយុ ២៦​ឆ្នាំ​។ ដំឡូង​ឡើយ​ខ្ញុំ​មិន​ធ្លាប់​មាន​ការឈឺចាប់​អ្វី​ទាំងអស់​ក្នុង​ពេល​រួមភេទ ប៉ុន្តែ​ថ្មីៗ​នេះ គ្រប់​ពេល​ដែល​ខ្ញុំ​រួមភេទ​ជាមួយ​សង្សា​ខ្ញុំ ខ្ញុំ​តែងតែ​មាន​អាការៈ​រមួលក្រពើ និង​ឈឺចាប់​ខ្លាំង​មែនទែន​។ តើ​វា​ជា​រឿង​ធម្មតា​ដែរ​ទេ ដែល​មាន​ការឈឺចាប់​បែប​រមួលក្រពើ​នេះ​ក្នុងពេល និង​ក្រោយពេល​រួមភេទ​?


​បើសិន​ជា​អ្នក​ពិតជា​មាន​អាការៈ​រមួលក្រពើ​ក្នុងពេល​រួមភេទ​មែន​នោះ មិនមែន​មានន័យថា​មាន​តែ​អ្នក​ទេ​ដែល​មាន​បញ្ហា​នេះ​។ មាន​ស្ត្រី​ច្រើនណាស់​ដែលរ​អ៊ូ​អំពី​ការ​រមួលក្រពើ​បែបនេះ​ក្នុងពេល​រួមភេទ​។ យើង​ក៏​យល់ស្រប​ដែរ​ថា ការ​រមួលក្រពើ​ក្នុងពេល​រួមភេទ គឺជា​អ្វី​ដែល​មិន​ចង់ឲ្យ​កើត​មាន​ទាល់តែសោះ​។ យ៉ាងណាមិញ អ្នក​អាច​មាន​អាការៈ​បែប​នេះ​បាន​បើសិនជា​មាត់ស្បូន​មាន​ការប៉ះពាល់​ដោយ​ចុង​លិង្គ ម្រាមដៃ ឬ​ឧបករណ៍​សិច​។

អារម្មណ៍​នៃ​ការ​រមួលក្រពើ​ពេលខ្លះ​ក៏​អាច​បណ្តាលមកពី ការ​មិន​មាន​ផា​សុកភាព​ក្នុង​ផ្លូវទឹក​ម៉ូ​ត្រ ឬ​ប្លោកនោម​។ ករណីបែបនេះ ការ​ដែល​ព្យាយាម​នោម​ឲ្យអស់​សិន​មុន​ពេល​រួមភេទ​អាច​កាត់បន្ថយ​ការ​រមួលក្រពើ​នេះ​បាន​។ ចំពោះ​ការបង្ក​រោគ​នៅ​មាត់ស្បូន​វិញ វា​ក៏​អាច​បង្ក​ជា​ការឈឺចាប់​ក្នុងពេល​រួមភេទ​ដែរ​។ នេះ​ដោយសារ​តែ លិង្គ​បាន​ប៉ះ​ដល់​មាត់ស្បូន​តែម្តង​។ ការ​លាប​ក្រែម​សម្រាប់​ព្យាបាល​ការបង្ករោគ​នៅ​ទ្វារមាស​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​។ យ៉ាងណាមិញ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុន​ពេល​ប្រើ​វា​។ ការបង្ក​រោគ​នៅ​មាត់ស្បូន​ត្រូវតែឲ្យ​ពេទ្យ​ពិនិត្យ​ដើម្បី​ឲ្យ​ច្បាស់​ថា​បង្កឡើង​ដោយ​អ្វី​ពិតប្រាកដ​។

ដុំ​សាច់​ក្នុង​ស្បូន គីស​ក្នុង​ក្រពេញ​អូ​វ៉ែ ជំងឺ Endometriosis ជំងឺ​រលាក​ក្នុង​អាង​ត្រគាក និង​កូនក្រៅស្បូន​សុទ្ធ​តែ​អាច​បង្ក​ជា​ការឈឺចាប់​ក្នុងពេល​ស៊ូ​ក​បញ្ចូល​លិង្គ​ទាំងអស់​។ ក្រៅពីនេះ ជំងឺ​កាមរោគ​ក៏​អាច​ជា​បញ្ហា​មួយ​ក្នុង​ពេល​រួមភេទ​ដែរ​។ ភាគ​ច្រើន​បញ្ហា​ទាំងនេះ​ត្រូវការ​ការពិនិត្យ និង​ព្យាបាល​ពី​គ្រូពេទ្យ​។ ជាមួយគ្នានេះដែរ រោគសញ្ញា​របស់​វា​អាច​នឹង​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។ ដូច្នេះ បើសិនជា​មិន​បានដឹង​អំពី​មូលហេតុ​ច្បាស់​នៃ​ការឈឺចាប់​ក្នុងពេល​រួមភេទ​ទេ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​មូលហេតុ និង​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​ផង​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial