ប៉ុន្មាន​ដង ទើប​អាច​មាន​កូន​?

តែ​ម្តង​គត់ គឺ​អាច​មាន​ហើយ ប៉ុន្តែ សម្រាប់​អ្នក​ខ្លះ​វិញ រាប់រយ​ដង ក៏​មិន​ទាន់​មាន​កូន​ទៀត តើ​គួរ​ធ្វើ​ប​បែប​ណា​ទៅ​?

​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ គឺ​វា​អាស្រ័យទៅលើ ការ​ដែល​មេ​ជីវិត​ញី និង​ឈ្មោល​ជួបគ្នា​។ វា​ក៏​ទាក់ទង​ទៅ​នឹង​របប​អាហារ ការរស់នៅ និង​កត្តា​ផ្លូវចិត្ត​ផងដែរ​។​


​អ្នកខ្លះ ខំ​ព្យាយាម​យក​កូន​បី​បួន​ឆ្នាំ នៅតែ​មិន​អាច​សម​តាម​ប្រាថ្នា​ទៀត​។ បើ​ស្ថិត​ក្នុង​ករណី​បែប​នេះ អ្នក​គួរតែ​ប្រឹក្សា​យោបល់ ជាមួយនឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​រក​មូលហេតុ និង​ដំណោះស្រាយ​។​

​ដើម្បី​ឆាប់​មានកូន អ្នក​គួរតែ ៖

១. ស្វែងរក​ពេលវេលា និង​ទីកន្លែង​រ៉ូមែ​ន​ទិក ហើយ​ធ្វើការ​រួម​ភេទ​ឲ្យបាន​ញឹកញាប់​
២. ថែរក្សា​សុខភាព​ឲ្យបាន​មាំ​មួនល្អ​
៣. ញ៉ាំ​អាហារ​មាន​សារធាតុចិញ្ចឹម និង​វីតាមីន​ខ្ពស់​
៤. កាត់បន្ថយ​ស្ត្រេ​ស និង​ភាព​តានតឹង​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial