ស្រាបៀរ​អាន់​ឆ័រ ចាប់​រង្វាន់​ជូន​អតិថិជន ក្នុង​កម្មវិធី​ជប់លៀង​អាពាហ៍​ពិពាហ៍

ស្រាបៀរ​អាន់ឆ័រ នឹង​ធ្វើ​ការ​ចាប់​រង្វាន់ លើក​ទី១ ក្នុង​កម្មវិធី​ជប់​លៀង អាពាហ៍​ពិពាហ៍ របស់​លោក​អ្នក ដែល​នឹង​ធ្វើ​ឡើង នៅ​ក្នុង​កម្មវិធី Anchor Fun Zone នៅ​ថ្ងៃ​ទី១៥ ខែមករា ឆ្នាំ២០១៧ ចាប់​ពី​ម៉ោង ៨យប់-១០យប់ ដែល​ផ្សាយផ្ទាល់ លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន (PNN)។ កម្មវិធី​នេះ ធ្វើ​ឡើង​សម្រាប់ អតិថិជន ដែល​បាន​ជាវ ស្រាបៀរ​អាន់ឆ័រ ជប់លៀង ក្នុង​កម្មវិធី​អាពាហ៍​ពិពាហ៍ របស់​លោក​អ្នក។ 


សម្រាប់​ការ​ចាប់​រង្វាន់ លើក​ទី១​នេះ ស្រា​បៀរ​អាន់ឆ័រ នឹង​ប្រគល់​រង្វាន់ សម្រាប់​គូស្វាមី​ភរិយា​ថ្មី នូវ៖ ដំណើរ​ក្រេបច័ន្ទទឹកឃ្មុំ នៅ​ឆ្នេរ​ឋានសួគ៌ ក្រាប៊ី (Krabi) ចំនួន​១៥​រង្វាន់ ទូរ​ទស្សន៍ Sony Android 55" ចំនួន១០រង្វាន់ កាមេរ៉ា Sony Alpha ចំនួន​១០រង្វាន់។

តើ​គូស្វាមី​ភរិយា​រូប​ណា​ខ្លះ ដែល​ជា​ម្ចាស់​រង្វាន់​ទាំង​នេះ? កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា។ ក្នុង​កម្មវិធី Anchor Fun Zone ក៏​មាន​ការ​ចូល​រួម សម្តែង​កម្សាន្ត សប្បាយ​រីករាយ ពី​តារា​ចម្រៀង ជា​ច្រើន​រូប ​ដូចជា ១. Katreeya English (Thai Singer), ២. Khem, ៣. ដួង វីរៈសិទ្ធ, ៤. សួស វីស្សា និង ៥. នីកូ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial