Valencia ចង់​ប្រជែង​ជាមួយ​ក្រុម​ហង្សក្រហម​ Liverpool ក្នុង​ការ​ដេញ​ថ្លៃ​យក​កីឡាករ​ Jese ពី​ក្រុម​ Paris

កីឡាករ​ Jese Rodriguez ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​អ្នក​មាន​​​​នៅ​​លីក​កំពូល​​របស់​បារាំង​ Paris Saint-Germain ត្រូវ​បាន​ក្រុម​នៃ​លីក​​កំពូល​របស់​អេស្ប៉ាញ​​គឺ​ក្រុម​ Valencia ចាប់​អារម្មណ៍​ចង់​បាន​។ នេះ​បើ​យោងតាម​​ប្រភព​​ពី​​គេហទំព័រ​​ Plaza Deportiva

 
ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ​ ២៣ ឆ្នាំ​រូប​នេះ​បាន​មក​ចុះ​ចូល​ជាមួយ​ក្រុម​ម្ចាស់​ជើង​ឯក​ក្របខ័ណ្ឌ​​កំពូល​របស់​បារាំង​ Ligue 1 ដោយ​ការ​ផ្លាស់​ចេញ​ពី​ក្រុម​យក្សស​ Real Madrid ជាមួយ​នឹង​តម្លៃ​ខ្លួន​ផ្ទេរ​ ២៥ លាន​អឺរ៉ូ​កាល​ពី​រដូវក្ដៅ​កន្លង​ទៅ​ ប៉ុន្តែ​មិន​សូវ​បាន​បង្ហាញ​វត្តមាន​ក្នុង​ជម្រើស​ ១១ នាក់​ដំបូង​ឲ្យ​ក្រុម​ PSG ក្រោម​ការ​ដឹកនាំ​របស់​លោក​ Unai Emery ទេ​ ខណៈ​ដែល​គាត់​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ ១១ នាក់​ដំបូង​ឲ្យ​ Paris បាន​តែ​ម្ដង​ឲ្យ​គត់​ក្នុង​ការ​ប្រកួត​នៃ​ក្របខ័ណ្ឌ​ Ligue 1 រដូវកាល​នេះ​។ 

ដោយ​ហេតុ​នេះ​ហើយ​ធ្វើ​ឲ្យ​អនាគត​របស់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ជាមួយ​ PSG អាច​នឹង​មិន​ស្ថិតស្ថេរ​ឡើយ​ ខណៈ​ដែល​មាន​ក្លឹប​ធំៗ​ជា​ច្រើន​នៅ​អឺរ៉ុប​ចាប់​អារម្មណ៍​ចង់​បាន​គាត់​​ និង​ជា​​ពិសេស​គឺ​ក្រុម​ហង្សក្រហម​ Liverpool ។

ហើយ​ទន្ទឹម​នឹង​នោះ​ ក្រុម​ Valencia ក៏​​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​ពួកគេ​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រជែង​ជាមួយ​ Liverpool ដើម្បី​​​ដេញ​ថ្លៃ​យក​ Jese មក​លេង​នៅ​ក្លឹប​របស់​ខ្លួន​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial