FIFA នឹង​​ធ្វើ​ការ​បោះឆ្នោត​ទៅ​លើ​គម្រោង​ពង្រីក​បន្ថែម​ក្រុម​ប្រកួត​ប្រជែង​ពាន​​រង្វាន់​ World Cup នៅ​ថ្ងៃ​អង្គារ​នេះ​

នៅ​ថ្ងៃ​អង្គារ​នេះ​សហព័ន្ធ​នៃ​សមាគមន៍​បាល់ទាត់​អន្តរជាតិ​(FIFA)នឹង​ធ្វើ​ការ​បោះឆ្នោត​ទៅ​លើ​គម្រោង​ពង្រីក​ក្រុម​ប្រកួត​ប្រជែង​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​(World Cup)ដែល​នឹង​ពង្រីក​រហូត​ដល់​​ ៤៨ ក្រុម​​ តាម​សេចក្ដី​ស្នើ​របស់​លោក​ Gianni Infantino ប្រធាន​ FIFA ។

 
កាល​ពី​ដើម​ខែ​ធ្នូ​​ ២០១៦ កន្លង​ទៅ​ លោក​​ Infantino បាន​ប្រកាស​ថា​គាត់​មាន​បំណង​ចង់​ពង្រីក​ចំនួន​ក្រុម​ប្រកួត​ប្រជែង​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ពី​ទម្រង់​ធម្មតា​ ៣២ ក្រុម​ឲ្យ​ដល់​ ៤៨ ក្រុម​។ ហើយ​ការ​ប្រកួត​នឹង​ត្រូវ​បាន​បែង​ចែក​ជា​ ១៦ ពូល​ ដោយ​ក្នុង​មួយ​ពូល​មាន​ ៣ ក្រុម​។
 
ហើយបើសិន​ជា​ការ​បោះឆ្នោត​ទទួល​បាន​លទ្ធផល​វិជ្ជមាន​​​ នោះ​មាន​ន័យ​ថា​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ចាប់​ពី​ឆ្នាំ​ ២០២៦ ទៅ​នឹង​​មាន​ក្រុម​ចូល​រួម​ប្រកួត​ចំនួន​ ៤៨ ក្រុម​។
 
តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​​មាន​មតិខ្លះ​មិន​យល់​ស្រប​​ចំពោះ​គំនិត​ពង្រីក​បន្ថែម​​របស់​ប្រធាន​ FIFA រូប​នេះ​ផង​ដែរ​។

អានបន្ថែម ៖ សមាគមន៍​មួយ​​តំណាង​ឲ្យ​ក្លឹប​កំពូលៗ​នៅ​អឺរ៉ុប​​មិន​យល់​ស្រប​ចំពោះ​ការ​បន្ថែម​ក្រុម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ពាន​ World Cup

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial