បុរស​ម្នាក់​ផ្ដែផ្ដាំ​ជា​ចុង​ក្រោយ​ទៅ​មិត្ត​ស្រី​របស់​ខ្លួន ពេល​ដឹង​ថា គាត់​មិន​អាច​នៅ​ថែរក្សា​នាង​បន្ត​ទៀត​បាន!!!

គ្មាន​នរណា​ម្នាក់​ចង់​បាត់​បង់​របស់​ដែល​ខ្លួន​ស្រឡាញ់​នោះ​ទេ ហើយ​ក៏​គ្មាន​នរណាម្នាក់​សុខ​ចិត្ត​អត់​ដង្ហើម​ខ្លួន​ឯង ដើម្បី​អ្នក​ដ៏ទៃ​នោះ​ដែរ ប៉ុន្តែ​ពេល​ខ្លះ​ស្ថាន​ភាព​ជម្រុញ ដែល​ធ្វើ​ឲ្យ​យើង​ត្រូវ​តែ​ជ្រើសរើស​យក​ផ្លូវ​មួយ ដោយ​គ្មាន​ជម្រើស​ណា​ផ្សេង​ទៀត។

ខាង​ក្រោម​នេះ គឺ​ជា​សម្ដី និង​ទឹក​ចិត្ត​​ចុង​ក្រោយ​ក្នុង​នាម​ជា​សង្សារ​ចាស់ ដែល​បាន​ផ្ដាំផ្ញើ​ទៅ​កាន់​អតីត​មិត្ត​ស្រី​របស់​ខ្លួន​នូវ​រឿង​រ៉ាវ​មួយ​ចំនួន ដែល​អ្នក​គ្រប់​គ្នា​អាន​ហើយ ស្ទើរ​ទប់​ទឹក​ភ្នែក​ពុំ​បាន។

   ជូន​ពរ​អូន​ឲ្យ​រស់នៅ​បាន​ក្ដី​សុខ​ណា​ សំ​ណ​ព្វ​ចិត្ត​បង​! នៅ​ឲ្យ​បាន​សុខ​ចេះ​ថែរក្សា​ខ្លួន​កុំ​ធ្វើ​ដូច​ក្មេង​ឡេ​ឡឺ​ទៀ​ត​! បង​គ្មាន​ឱកាស​នឹង​ស្ដី​ឲ្យ​អូន​ ថាឲ្យ​អូន​ទៀ​ត​ទេ​! ត្រូវ​ខំ​រៀន ធ្វើ​ជា​មនុស្ស​ធំ ចេះគិត ស្រលាញ់​ខ្លួនឯង​ឲ្យ​ច្រើនៗ​! ឈប់​នឹក​បង​ទៅ​ណា​ ក៏​ឈប់​យំ​ដែរ​ មិនបាច់​អាណិត​បង​ទេ​! យ៉ាងច្រើន​បងអត់​ស៊ី​បាយ​១​អាទិត្យ​បាន​ហើយ​ បង​ផុត​ហើយ​! ត្រូវ​មើល​បុរស​ណា គេ​ល្អ​នឹង​អូន​សាក​សម​នឹង​អូន​ អាច​ថែ​អូន​បាន​មួយជីវិត​ណា​! មាន​រឿង​អី​ឆាត​មក​បង ​call ​មក​បង​! បង​នឹង​ចាំ​ថា​អូន​ជា​មនុស្ស​ស្រី​ល្អ​បំផុត ​ជា​មនុស្ស​ស្រី​រឹងមាំ​បំ​ផុត​! បង​សំណា​ងណាស់​មាន​អូន​ជា​សង្សារ​! អរគុណ​ដែល​តែងតែ​ទៅ​ផ្សារ​ទិញឥ​វ៉ាន់​ឲ្យ​បង​! អរគុណ​ដែល​តែងតែ​សណ្ដោស​ប្រណីដ​ល់បង​! អរគុណ​ដែល​តាម​លើកទឹកចិត្ត​បង​ពេល​បង​បរា​ជ័យ​! អរគុណ​អូន​ដែល​ព្រម​ស្រលាញ់​បង​! អរគុណ​ដែល​គិត​បង​គ្រប់​ពេល​! សុំទោស​ដែល​បង​មិនអាច​នៅ​ថែ​អូន​ទៀ​ត សុំទោស​ដែល​បង​មិនល្អ​កន្លង​មក​! សុំ​ទោស​ដែល​បង​មិនអាច​អោ​បអូន​ផ្ដល់​ភាពកក់ក្ដៅ​ឲ្យ​អូន ​ពេល​អូន​ពិបាកចិត្ត​! សុំទោស​ដែល​ស្ដី​អូន​ជេរ​អូន​! បង​ស្ដាយក្រោយ​ណាស់​! ជូត​ទឹកភ្នែក​ ហើយ​រឹងមាំ​ប្រឈមមុខ​គ្រប់​រឿង​រ៉ាវ​ទាំងអស់​ ព្រោះ​អូន​រឹងមាំ​ណាស់​ បង​ជឿ​! ទៅ​ណា​មក​ណា ​ត្រូវ​ប្រយ័ត្នប្រយែង​កុំ​ជិះ​ម៉ូតូ​លឿន​ពេក​! កំុត​មាត់​ម៉ាក់​! បង​នឹក​អា​ស៊ីវយៀន​ណាស់​! និយាយថា​ត្រូវ​ញ៉ាំ​បាយ​ឲ្យ​ទៀ​ង​ទាត់ ត្រូវ​ដុសធ្មេញ​មុន​ចូល​គេង ​ព្រោះ​បង​លេង​បាន​រំលឹក​អូន​ដូច​មុន​ទៀ​ត​ហើយ​! ត្រូវ​ញ៉ាំ​ថ្នាំ ​បើ​អូន​ឈឺ​! កុំ​ដើរលេង​ច្រើនពេក​! ​ជាតិ​នេះបង​បាន​ត្រឹម​ស្រលាញ់ បង​មិនបាន​មើលថែ​អូន​ដល់​ចាស់​ទេ​! ចឹង​មានគេ​មើលថែ​អូន​ហើយ​! អោប​តុ​ក្តតា​ស្វាទៅ​បើ​នឹក​បង​! មាន​ពេល ​បើ​អាច​ឆាត​មក​បង​មក​! បង​នឹង​ធ្វើ​ជា​បង​ប្រុស​ម្នាក់​វិញ​ សម្រាប់​អូន​! ឈប់​គិតពី​បងហើយ​គិតពី​ខ្លួនឯង​! បង​មិន​អី​ទេ​បង​ស៊ាំ​ភាពឈឺចាប់​អស់ហើ​យ ទាំង​ស្នេហា​ទាំង​គេ​មើលងាយ​! បង​នឹង​ថែខ្លួន​ឲ្យ​បាន​ល្អកុំ​បារ​ម្មណ៍​អី​! បង​គ្មាន​អី​ទៀត​ទេ​ មាន​តែ​ប៉ុណ្ណឹង ​បើ​ឲ្យ​បង​ផ្ដាំ​ទៀ​ត​ក៏​មិន​អស់​ដែរ​! បង​ស្រលាញ់​អូន និង ចងចាំ​អនុ​ស្សវ​រី​យ៍​ល្អៗ​ពួកយើង​រហូត​! បងអ​ស់ល​ទ្ធភាព​ហើយ​! អរគុណ​គ្រប់​យ៉ាង។
​ពី​មនុស្ស​ប្រុស​ដែល​ស្រលាញ់​អូន​បំផុត ជន រតនៈ​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial