រូបមន្តធម្មជាតិបំបាត់ មុនសតូចៗចេញពីលើផ្ទៃមុខ

មុនគឺជាសត្រូវរបស់មនុស្សគ្រប់គ្នា។ វិធីក្នុងការបំបាត់មុនមានដូចខាងក្រោមនេះ៖

១. Baking soda
– ដួល Baking soda មួយស្លាបព្រាដាក់ចូលទៅក្នុងកូនចានតូចមួយ បន្ទាប់មកបន្ថែមទឹកបន្តិចចូលទៅ ដើម្បីអោយវាប៉ិៗ។
– លាបល្បាយទៅលើមុន ទុកចោលពីរបីនាទី សឹមលាងវាចេញ។
– អនុវត្តវិធីនេះ ៣ ដងក្នុងមួយថ្ងៃរហូតទាល់តែសមតាមបំណង។

២. ស្ករស
– លាយស្ករស ១ ស្លាបព្រាបាយ ជាមួយនឹងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ រួចហើយច្របាច់ក្រូចឆ្មារបន្តិចចូលទៅក្នុងល្បាយនោះ។
– លាបវាទៅលើមុខ ហើយធ្វើការម៉ាស្សាថ្នមៗជាចលនារង្វង់ដោយប្រើដៃរបស់អ្នក។
– ទុកចោលពីរបីនាទី។
– ជូតវាចេញអោយស្អាតមួយនឹងក្រណាត់សើម បន្ទាប់មកសឹមលាងសំអាតផ្ទៃមុខជាមួយនឹងទឹកត្រជាក់។
– អនុវត្តវិធីនេះ ២ ដងក្នុងមួយសប្តាហ៍ជាប្រចាំ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial