ប្រផ្នូលដែលអាចនាំ សំណាងអាក្រក់ដល់អ្នក ដែលអ្នកគួរតែដឹង និងជៀសវាង

មនុស្សមួយចំនួនជឿទៅលើអបិយជំនឿ ហើយអ្នកខ្លះក៏មិនជឿទាល់តែសោះ។ អ្នកខ្លះសំគាល់ទៅលើប្រផ្នូលផ្សេងៗ ដែលអាចនាំអោយពួកគេសំណាងអាក្រក់ ដូចជាជួបការហែរខ្មោច រឺយល់សុបិន្តឃើញលាមក រឺខ្មោចជាដើម។ ខាងក្រោមនេះជាប្រផ្នូលមួយចំនួន ដែលអាចនាំសំណាងអាក្រក់ដល់អ្នក ហើយអ្នកគួរតែជៀសវាង៖

១. រឿងដែលគួរចៀសវាង ព្រោះវាអាចនាំសំណាងអាក្រក់
មនុស្សភាគច្រើនសុទ្ធតែដឹងនូវរឿងអបិយជំនឿដែលទាក់ទងទៅនឹងរឿងដែលអាចនាំសំណាងអាក្រក់ 
ហើយទោះជារឿងទាំងនេះមិនអាចចៀសវាងបានក៏ដោយ តែអ្នកអាចដឹងពីសញ្ញា និងចៀសវាងវាមុន។
អ្នកអាចចៀសវាងរឿងទាំងនេះ៖

  • ធ្វើអោយបែកកញ្ចក់
  • ឃើញសត្វក្អែក
  • ដើរក្រោមជណ្ដើរ
  • ដាក់ស្បែកជើងលើតុ
  • ដាក់ទំនាយយខ្លួនឯង។ល។
     

២. យល់ដឹងពីអបិយជំនឿណាដែលមិនច្បាស់លាស់
អបិយជំនឿខ្លះមិនសូវមាននរណាដឹងឡើយ ប៉ុន្ដែវាជាគំនិតល្អក្នុងការស្វែងយល់ ហើយទាំងនោះមានដូចជា៖

  • ស្លៀកពាក់ដោយសូកដៃឬជើងឆ្វេងមុន
  • ឃើញសត្វទីទុយនៅពេលថ្ងៃ
  • សម្លាប់ពីងពាង
  • គេងដោយបែរជើងទៅទ្វា។ល។

៣. ចូរប្រយ័ត្ននឹងអបិយជំនឿណាដែលទស្សន៍ទាយពីសេចក្ដីស្លាប់ ឬការឈឺ

រឿងអបិយជំនឿភាគច្រើនទស្សន៍ទាយតែពីរឿងអក្រក់ ដូចជា៖

  • បើអ្នកដើរកាត់កន្លែងបញ្ចុះសព ព្រលឹងរបស់អ្នកទើបតែស្លាប់នោះអាចចូលក្នុងខ្លួនអ្នក
  • បើអ្នកសុបិន្ដពីកំណើត នោះវានឹងផ្ទុយ
  • បើអ្នកញាក់ភ្នែកខាងឆ្វេង នោះមានន័យថាមាននរណាម្នាក់នៅក្នុងផ្ទះនឹងស្លាប់។ល។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial