ស្វែង​យល់​អំពី ៖ ពិធី​សែន​នំអ៊ី

   សម្រាប់​ជន​ជាតិ​ខ្មែរ ដែល​ជាប់​ខ្សែ​ស្រឡាយ​ចិន ពិត​ជា​បាន​ដឹង​អំពី​ថ្ងៃ «សែន​នំអ៊ី»។ ប៉ុន្តែ​អ្នក​ខ្លះ អាច​មិន​បាន​ដឹង​ពី​ឫសគល់​នៃ​ប្រពៃ​ណី «សែន​នំអ៊ី» នេះ មាន​ប្រភព​ចេញ​ពី​ណា ហើយ​ធ្វើ​នៅ​ពេល​ណា? អាន​ផង​ដែរ​នូវ ៖  របៀប​នៃ​ការ​រៀប​ចំ​បន្ទប់​គេង​របស់​អ្នក ឲ្យ​ទំនើប​ទាន់​សម័យ​និយម

   ពិធី​សែន​នំអ៊ី ឬ​បុណ្យ​រដូវ​រងារ ជា​ថ្ងៃ​ដែល​ព្រះអាទិត្យ​បញ្ចេញ​រស្មី​ខ្លី​បំផុត ក្នុង​រដូវ​រងារ ដោយ​មាន​ការ​ប៉ាន់​ប្រមាណ​ថា ត្រូវ​នឹង​ថ្ងៃ​ទី ២២ ខែ​ធ្នូ រៀង​រាល់​ឆ្នាំ តែ​ខែ​ដែល​មាន​អិធិក​មាស (លើក​ខែ) ត្រូវ​នឹង​ថ្ងៃ​ទី ២១ ខែ​ធ្នូ។

   ជន​ជាតិ​ចិន​សម័យ​បុរាណ​មាន​ជំនឿ​ថា នៅ​ពេល​ដែល​ទទួល​ទាន​នំនេះ មនុស្ស​ក្នុង​ក្រុម​គ្រួសារ​ទាំង​អស់ រឹត​តែ​ស្រឡាញ់​គ្នា​ទ្វេ​ឡើង ពី​ព្រោះ​នៅ​ពេល​ដល់​ថ្ងៃ​សែន​នំអ៊ី ញាតិ​សណ្ដាន បង​ប្អូន​ដែល​បែក​គ្នា​ទៅ​រស់​នៅ​ទី​ជិត ឬ​ឆ្ងាយ នឹង​វិល​មក​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​នេះ ព្រម​ទាំង​ជឿ​ថា​សិរី​មង្គល ព្រោះ​អាយុ​នឹង​កើន​ឡើង​បាន​មួយ​ឆ្នាំ​ទៀត។ ដោយ​ហេតុ​នេះ​ហើយ​ទើប​ពិធី​សែន​នំ​អ៊ី ត្រូវ​បាន​ជន​ជាតិ​ចិន​ប្រារព្ធ​ធ្វើ​មក​ដល់​បច្ចុប្បន្ន​នេះ៕ អាន​ផង​ដែរ​នូវ ៖  ប្រសិន​បើ​អ្នក​ធ្វើ​កិច្ចការ​ផ្ទះ​កាន់​តែ​លឿន តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សុខភាព​របស់​អ្នក?

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial