របៀប​នៃ​ការ​រៀប​ចំ​បន្ទប់​គេង​របស់​អ្នក ឲ្យ​ទំនើប​ទាន់​សម័យ​និយម

អ្នក​អាច​ច្នៃ​បន្ទប់​គេង​របស់​អ្នក ឲ្យ​មាន​សោភណ​ភាព ស្អាត​ទំនើប​បាន​យ៉ាង​ងាយ ដោយ​គ្រាន់​តែ​ច្នៃ​បន្តិច​បន្តួច មាន​ដូច​ខាង​ក្រោម​នេះ។

– ធ្វើ​ឲ្យ​មាន​ពន្លឺ​ភ្លឺច្បាស់ ៖ គួរ​ចាប់​ផ្ដើម​ពី​ពន្លឺ​នៅ​ក្នុង​បន្ទប់​គេង ដោយ​ធ្វើ​យ៉ាង​ណា គួរ​ឲ្យ​មាន​ពន្លឺ​តាម​ធម្មជាតិ ដើម្បី​ជួយ​សម្លាប់​មេរោគ​ពី​កម្ដៅ​ដែល​ជះ​ចូល​មក។ ប្រសិន​បើ​ពន្លឺ​ពី​អំពូល គួរ​ចៀស​វាង​អំពូល​ណា​ដែល​ភ្លឺ​ចិញ្ចាច​ចេញ​ពី​អំពូល​ដោយ​ផ្ទាល់ ព្រោះ​វា​អាច​រំខាន​ដល់​ការ​គេង។ អ្នក​គួរ​ប្រើ​អំពូល​ណា​ដែល​មាន​ពន្លឺ​ស្រទន់ ឬ​អំពូល​ភ្លើងដែល​អាច​សម្រួល ពន្លឺ​តាម​តម្រូវ​ការ ដើម្បី​កុំ​ឲ្យ​ពន្លឺ​ជះ​ភ្លឺ​ខ្លាំង​ពេក។

– សីតុណ្ហភាព និង​បរិយាកាស ៖ បច្ចុប្បន្ន​ម៉ាស៊ីន​ត្រជាក់ ជា​ឧបករណ៍​មួយ មិន​អាច​ខ្វះ​បាន​ឡើយ ក្នុង​បន្ទប់​គេង ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​គួរ​ប្រើសីតុណ្ហភាព​ល្មម មិន​ថា​ក្ដៅ ឬ​ត្រជាក់​ក៏​ដោយ។ អ្នក​គួរ​ឧស្សាហ៍​សម្អាត​វត្ថុនានា​នៅ​ក្នុង​បន្ទប់​គេង និង​សម្អាត​ម៉ាស៊ីន​ត្រជាក់ ឲ្យ​បាន​ញឹក​ញាប់។ ផ្ទៃ​ខាង​ក្នុង​នៃ​បន្ទប់ អ្នក​គួរ​ប្រើ​ពណ៌​បែប​ធម្មជាតិ មិន​បាច់​ឆើត​ពេក​នោះ​ឡើយ ហើយ​គួរ​មាន​បង្អួច ដើម្បី​ឲ្យ​ខ្យល់​ចូល បន្ថយ​នៅ​ក្នុង​បន្ទប់។

– ការ​រៀប​ចំ​គ្រឿង​សង្ហារឹម ៖ ក្រៅ​ពី​គិត​ដល់​វត្ថុ​ធាតុ​ដើម ដែល​យក​មក​ផលិត​ហើយ ការ​រៀប​ចំតាក់​តែង គឺ​ជា​រឿង​សំខាន់ ដែល​អ្នក​គួរ​ពិចារណា។ អ្នក​គួរ​ដាក់​គ្រែ នៅ​ជ្រុង​មួយ ដែល​អាច​ដើរ​ទៅ​កាន់​គ្រែ​នោះ​បាន​ស្រួល គ្មាន​អ្វី​បាំង និង​កុំ​ដាក់​គ្រែ​បែរ​ទៅ​រក​បន្ទប់​ទឹក៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial