ប៉ាតង់​ថ្មី​របស់​ក្រុម​ហ៊ុន Amazon បង្ហាញ​បច្ចេក​វិទ្យា​ថ្មី​ដឹក​ទំនិញ​តាមយន្ដ​ហោះ​ Drone

ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ Amazon បាន​បង្ហាញ​ប៉ាតង់​មួយ​​នៃ​បច្ចេក​វិទ្យា​ថ្មី​អាច​ដឹក​ទំនិញ​ដោយ​ប្រើ​ប្រាស់​យន្ដ​ហោះ Drone នៅពេល​មាន​អតិថិ​ជន​កម្មង់។

យន្ដ​ហោះ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា « intermodal vehicle » វា​បាន​បំពាក់​ដោយ​ប្រព័ន្ធ GPS និង​មុខ​ងារ​ចាប់​សញ្ញា​យ៉ាង​ឆ្លាត​វៃ​ និង​អាច​រក្សា​ទំនិញ​បាន​យ៉ាង​ល្អ។ ក្រុម​ហ៊ុន Amazon កំពុងតែ​ស្រាវ​ជ្រាវ​បន្ថែម​នៅ​លើ​សុវត្ថិ​ភាព​ដែល​វាយ​ឡុក​ពី​ក្រុម​ខិល​ខូច​មួយ​ចំនួន​។

ទោះ​ជា​យ៉ាង​ណា​មិន​មាន​ការ​ធានា​ណា​មួយ​ថា​ក្រុម​ហ៊ុន Amazon ពិត​ជា​ឆ្ពោះ​ទៅ​រក​ជា​មួយ​នឹង​បច្ចេក​វិទ្យា​ថ្មី​នេះ​នៅ​ឡើយ​ទេ។ ម្យ៉ាង​វិញ​ទៀត​ក្រុមហ៊ុន UPS បាន​សាកល្បង​ការដឹក​ជញ្ជូន​យន្ត​ហោះ Drone របស់ខ្លួនរួចទៅហើយ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial