ដាច់ខាត់កុំប្រាប់នរណាម្នាក់ អំពីរឿងទាំង ៥ យ៉ាងនេះ

 នៅពេលដែលអ្នកទុកចិត្តនរណាម្នាក់ អ្នកច្បាស់ជាមានរឿងអ្វីក៏ចង់និយាយប្រាប់ មនុស្សជំនិតរបស់អ្នក ប៉ុន្តែការពិតទៅ មានរឿងខ្លះៗអ្នកត្រូវលាក់ជាអាថ៌កំបាំង។ ខាងក្រោមនេះជារឿងទាំង ៥ ដែលត្រូវលាក់ជាអាថ៌កំបាំង៖

-កុំប្រាប់ពីការធ្វើទានរបស់អ្នក
ការជួយសង្គ្រោះមនុស្សដែលត្រូវការជំនួយ គឺជារឿងល្អប្រសើរ។ ប៉ុន្តែអ្នកមិនចាំបាច់ ប្រាប់ថាអ្នកធ្វើអស់ច្រើនប៉ុណ្ណាទេ។ 
 
-កុំប្រាប់ពីគោលបំណងរបស់អ្នក
ការកំណត់គោលដៅជីវិតគឺជារឿងល្អ។ តែយ៉ាងណាក៏ដោយ កុំប្រាប់នរណាម្នាក់ពីគោលបំណងរបស់អ្នក ទាំងដែលអ្នកមិនទាន់បានចាប់ផ្តើមចំណុចទី ១ផង ព្រោះវាអាចធ្វើអោយអ្នកខកបំណង។
 
-កុំប្រាប់ពីរបៀបនៃការរស់នៅរបស់អ្នក
របៀបនៃការរស់នៅរបស់មនុស្សម្នាក់ៗគឺមិនដូចគ្នាទេ។ រឿងនេះគ្មានអ្វីដែលត្រូវយកទៅប្រាប់អ្នកដទៃឡើយ។
 
-កុំប្រាប់នរណាម្នាក់ពីគំនិតយ៉ាងជ្រៅរបស់អ្នក
អ្នកត្រូវដឹងថាមនុស្សម្នាក់ៗមានគំនិតខុសគ្នា។ ពេលខ្លះមនុស្សទាស់គ្នា ដោយសារការគិតខុសគ្នា។
 
-កុំប្រាប់រឿងអាក្រក់របស់សមាជិកគ្រួសាររបស់អ្នកទៅកាន់អ្នកដទៃ
នរណាម្នាក់ក៏មិនចង់អោយគេដឹងរឿងអាថ៌កំបាំងរបស់ខ្លួនដែរ ដូច្នេះអ្នកមិនគួរយករឿងសមាជិកគ្រួសាររបស់អ្នកទៅប្រាប់អ្នកក្រៅទេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial