ធ្លាប់​ដឹង​ទេ តើ​កងកម្លាំង​យោធា​ប្រទេស​ណា​ខ្លះ ដែល​ខ្លាំង​ជាង​គេ​បំផុត​នៅ​អាស៊ី?

កងទ័ព គឺ​ជា​ចលករ​ដ៏​សំខាន់​បំផុត​របស់​ជាតិ ក្នុង​ការ​ការ​ពារ​សន្ដិសុខ និង​សុវត្ថិភាព​របស់​ប្រជា​ជន។ នៅ​តំបន់​អាស៊ី មាន​យោធាខ្លាំងៗ​ជា​ច្រើន ដែល​គេ​ចាត់​ក្នុង​ចំណាត់​ថ្នាក់​ពី​លេខ ១ រហូត​ដល់​លេខ ១០ មាន​ដូច​ជា៖


១. យោធា​ប្រទេស​ចិន៖ ប្រទេសចិន ​មាន​អាវុធ​នុយ​ក្លេអ៊ែរ។ ចិន គឺ​ជា​មហាអំណាច​យោធា​ដ៏មាន​សក្តានុពល​បំផុត​របស់​ពិភពលោក។
២. យោធា​ប្រទេស​ឥណ្ឌា៖ ប្រទេស​ឥណ្ឌា បាន​ផ្តល់​បុគ្គលិក​យោធា និង​នគរបាល​ចំនួន 100.000 នាក់ ឱ្យ​បម្រើ​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​ចំនួន 35 ប្រទេស នៅ​ទូទាំង​ទ្វីប​ចំនួន 4 ។
៣. កង​យោធា​ប្រទេស​តួកគី៖ ប្រទេស​តួកគី ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ឈរ​ជើង​ធំ​បំផុត​ទី 2 នៅ​អង្គការ​ណាតូ។
៤. យោធា​កូរ៉េខាង​ត្បូង៖ កូរ៉េ​ខាង​ត្បូង មាន​កងទ័ព​សកម្ម​ចំនួន​ច្រើន​ជាង​គេ​ទី 6 (ច្រើន​ជាង 650.000 នាក់) នៅ​លើ​ពិភព​លោក។
៥. កង​យោធា​ប្រទេស​ជប៉ុន៖ ជប៉ុន​ជា​ប្រទេស​មួយ ដែល​មាន​ការ​រីកចម្រើន​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា។ ដូច្នេះ​នៅ​ក្នុង​ជួរ​កង​ទ័ព​ជប៉ុន មានការ​ប្រើប្រាស់​សម្ភារៈ​យោធា​ទំនើបៗ​បំផុត។ ការ​ដាក់​ពង្រាយទ័ព​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់ គឺ​ជា​ការ​ប្រើ​កម្លាំង​យោធា​របស់​ជប៉ុន​លើក​ដំបូង នៅ​ក្រៅ​ប្រទេស ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី 2។
៦. កង​យោធា​អ៊ីស្រាអែល៖ អ៊ីស្រាអែល​មាន កង​កម្លាំង​ទ័ព អាកាស និង​កង​នាវាចរ គឺ​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្លាំងៗ ដែល​ប្រទេស​ជា​ច្រើន​ទទួល​ស្គាល់។
៧. យោធា​​ប៉ាគីស្ថាន៖ ប៉ាគី​ស្ថាន គឺ​ជា​មហាអំណាច​តំបន់​កណ្តាល ហើយ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ឈរ​ជើង​ធំ​បំផុត​ទី 7 នៅ​លើ​ពិភពលោក​ផង​ដែរ។
៨. យោធា​របស់​សាធារណរដ្ឋ​ចិន​តៃវ៉ាន់៖ តាម​ការ​ឲ្យ​ដឹង​ជា​ផ្លូវ​ការ សាធារណរដ្ឋ​ចិន​តៃវ៉ាន់ មាន​សម្ភារៈ​ទ័ព​ទំនើបៗ​បំផុត។
៩. យោធា​ប្រទេស​ឥណ្ឌូនេស៊ី៖ កងទ័ព​ឥណ្ឌូនេស៊ី មាន​បុគ្គលិក​កាតព្វកិច្ច​សកម្ម​​ប្រហែល 400.000 នាក់។ ប្រទេស​ឥណ្ឌូនេស៊ី បែង​ចែក​ប្រហែល 4% នៃ GDP ទៅ​ឲ្យ​​យោធា​របស់​ខ្លួន។
១០. យោធា​អូស្ត្រាលី៖ អូស្ត្រាលី ត្រូវ​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ១០ នៅ​តំបន់​អាស៊ី ខណៈ​ពេល​ដែល​ប្រទេស​នេះ មាន​ការ​ចំណាយ​ផ្នែក​យោធា ច្រើន​ជាងគេ​ទី ១៨ នៅ​ក្នុង​ពិភពលោក។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial